All Nations Institute

All Nations Institute (Year1 Year2) Students

You will receive an Associate degree upon completing your 2nd year. If you continue to study, you will receive a Bachelor’s degree upon completing your 4th year.

The degree majors designated by the Department of Labor are as follows:

    • English >>> English for Professional and Vocational Purposes

    • Korean >>> Korean for Professional and Vocational Purposes
    • Business Management >>> Human Resource Management Services
    • Accounting and Finance >>> Microfinance Services

    • Public Administration >>> Administrative Services

    • Information Technology

To obtain an Associate degree, you must complete a total of at least 60 credits over four semesters. To obtain a Bachelor degree, you must complete a total of at least 120 credits. Courses with an F on your transcript will not be recognized for credit.

An F grade is given to students who are absent without permission from midterms or final exams. It is also given to students who are absent without permission for more than 1/4 (one-quarter) of the total class days.

Students who fail to complete a total of 60 credits over two years due to an “F” grade cannot receive an Associate degree until they complete the 60 credits. Students who fail to complete a total of 120 credits over four years (eight semesters) due to an F grade cannot receive a Bachelor degree until they complete the 120 credits.

សំរាប់និស្សិតឆ្នាំទី១ និង២ របស់វិទ្យាស្ថាន អលណេសិន

និស្សិតនឹងទទួលបានសញ្ញាបត្រ បរិញ្ញាបត្ររង (Associate degree) នៅពេលបញ្ចប់ការសិក្សាឆ្នាំទី២។ ប្រសិនបើនិស្សិតបន្តការសិក្សា អ្នកនឹងទទួលបានសញ្ញាបត្រ បរិញ្ញាបត្រនៅពេលបញ្ចប់ការសិក្សាឆ្នាំទី៤។

ជំនាញសញ្ញាបត្រដែលកំណត់ដោយនាយកដ្ឋានការងារ មានដូចខាងក្រោម៖

    • ភាសាអង់គ្លេស >>> ភាសាអង់គ្លេសសម្រាប់អាជីពការងារនិងមុខរបរ
    • ភាសាកូរ៉េ >>> ភាសាកូរ៉េសម្រាប់អាជីពការងារនិងមុខរបរ

    • គ្រប់គ្រងអាជីវកម្ម >>> សេវាកម្មគ្រប់គ្រងធនធានមនុស្ស

    • គណនេយ្យ និងហិរញ្ញវត្ថុ >>> សេវាកម្មមីក្រូហិរញ្ញវត្ថុ

    • រដ្ឋបាលសាធារណៈ >>> សេវាកម្មរដ្ឋបាល
    • ព័ត៌មានវិទ្យា

ដើម្បីទទួលបានសញ្ញាបត្រ បរិញ្ញាបត្ររង អ្នកត្រូវតែបំពេញក្រេឌីតសរុបយ៉ាងហោចណាស់ ៦០ ក្រេឌីត ក្នុងរយៈពេល ៤ ឆមាស។ដើម្បីទទួលបានសញ្ញាបត្រ បរិញ្ញាបត្រ អ្នកត្រូវតែបំពេញក្រេឌីតសរុបយ៉ាងហោចណាស់  ១២០ ក្រេឌីត។សំរាប់មុខវិជ្ជាដែលមានអក្សរ “F” នៅលើ ប្រតិបត្តិពិន្ទុរបស់អ្នកនឹងមិនត្រូវបានទទួលស្គាល់សម្រាប់ ក្រេឌីតនោះទេ។

ពិន្ទុឬនិទ្ទេស F” ត្រូវបានផ្តល់ជូនដល់និស្សិតដែលអវត្តមានដោយគ្មានការអនុញ្ញាតពីការប្រឡងពាក់កណ្តាលឆមាស ឬការប្រឡងបញ្ចប់ឆមាស។ ពិន្ទុឬនិទ្ទេស F” នេះក៏ត្រូវបានផ្តល់ជូនដល់និស្សិតដែលអវត្តមានដោយគ្មានការអនុញ្ញាតលើសពី ១/៤ (មួយភាគបួន) នៃថ្ងៃសិក្សាសរុប។

និស្សិតដែលខកខានមិនបានបញ្ចប់ការសិក្សាសរុបចំនួន ៦០ ក្រេឌីតក្នុងរយៈពេល ២ ឆ្នាំ ដោយសារពិន្ទុឬនិទ្ទេស “F”  មិនអាចទទួលបានសញ្ញាបត្រ បានឡើយ រហូតដល់ពួកគេបញ្ចប់ការសិក្សាសរុបចំនួន ៦០ ក្រេឌីត។ និស្សិតដែលខកខានមិនបានបញ្ចប់ការសិក្សាសរុបចំនួន ១២០ ក្រេឌីតក្នុងរយៈពេល ៤ ឆ្នាំ (៨ ឆមាស) ដោយសារតែពិន្ទុឬនិទ្ទេស “F” មិនអាចទទួលបានសញ្ញាបត្របរិញ្ញាបត្រ បានឡើយ រហូតដល់ពួកគេបញ្ចប់ការសិក្សាសរុបចំនួន ១២០ ក្រេឌីត។

Class Schedule